ខមុំាពោះតាន់
គ្រឿងផ្សំមានដួចជា
ម៉ាំត្រី , ពពាយ,សាច់ជ្រូកលាយខ្លាញ ត្រសក់ ម្ទេសប្លោកខ្ចី
ប្រេងឆា ពោះតាន់ជ្រូក ម្សៅស៊ុប ត្រប់វែងដុត ត្រប់ស្រួយ
ខ្ទឹមស ខ្ទឹមក្រហម ស្ពៃក្ដោប
របៀបធ្វើ
ជាបឋមត្រូវយកសាច់ជ្រូកលាយ ខ្លាញ់ទៅលាងឱ្យស្អាត ហើយចិញ្ច្រាំឱ្យហ្មត់ទុកមួយដុំសិន។ ចំណែកឯពោះ តាន់ជ្រូកវិញត្រូវយកទៅស្ងោរឱ្យឆ្អិនល្មម។ យកម៉ាំមកចិញ្ច្រាំឱ្យហ្មត់ ហើយយកខ្ទះដាក់ខ្លាញ់ឱ្យក្ដៅទើបដាក់ ខ្ទឹមស ខ្ទឹមក្រហមចូលលីងវាឱ្យឈ្ងុយទើបដាក់សាច់ជ្រូក និងម៉ាំដែលបានចិញ្ច្រាំនោះចូល ឆាឱ្យសព្វចូលគ្នា ដាក់ម្សៅស៊ុបបន្ដិច ស្ករបន្ដិចភ្លួកមើលឱ្យល្មមជាការស្រេច។
សូមរៀបបន្លែដាក់ចានផ្សេងមួយ រៀបចំឱ្យមើលទៅមានសោភ័ណភាពស្អាត ចំណែកឯម៉ាំ និងពោះតាន់វិញរៀប ដាក់ចានមួយដោយឡែក។
អរគុណសម្រាប់ការតាមដាន!