ភ្លាត្រីក្អែក



ភ្លាត្រីក្អែក
របៀបធ្វើភ្លាសាច់ត្រីលោកអ្នកអាចជ្រើសរើសត្រីរស់ ត្រីគ្រុំ ត្រីក្អែក ត្រីរៀល ......និងត្រីដែលមិនសូវមានឆ្អឹងសម្រាប់ងាយស្រួលក្នុងការលើយវា។
ខ្ញុំសូមយកត្រីក្អែក​មកធ្វើព្រោះវមានរស់ជាតិឆ្ងាញ់ពិសារ។



គ្រឿងផ្សំមានដួចជា

- សាច់ត្រីក្អែក​១គីឡូ ហាន់ជាបន្ទះស្ដើងៗ - ក្រូចឆ្មារ ៥ផ្លែ
- សណ្ដែកដី ១ស្លាបព្រាបាយ(កុំបុកម៉ត់ពេក)- ខ្ទឹមបារាំង ២ផ្លែ
- អំបិល ១ស្លាបព្រាកាហ្វេ (អាចប្រើទឹកត្រីជំនួសបាន) - ការ៉ុត ២មើមតូច
- សណ្ដែកបណ្ដុះ (តាមចំណង់ចំណូលចិត្ដ)
- ស្ករស ១ស្លាបព្រាកាហ្វេ - សាលាដ ២ខាំ
- ខ្ទឹមក្រហម ១ដុំ - ជីរណា ១ខាំ
- ម្ទេស (តាមចំណង់ចំណូលចិត្ដ)
- ស្លឹកគ្រៃ ៦ដើម

របៀបធ្វើ

ជាដំបូងត្រូវយកសាច់ត្រីប្រឡាក់ជាមួយអំបិល និងក្រូចឆ្មារ(រក្សាទុក១០នាទី)ដើម្បីឱ្យឆ្អិនសាច់ទើបយកសាច់ ត្រីដែលប្រឡាក់នោះទៅលាយជាមួយគល់ស្លឹកគ្រៃ(ហាន់ល្អិតៗ) និងខ្ទឹមក្រហម។ បន្ទាប់មកសូមយក បន្លែមកច្របល់ចូលគ្នា ហើយយកទឹកជ្រលក់មកស្រោចពីលើ ទើបច្របល់ឱ្យចូលរសជាតិ ទាំងអស់ហើយ សូមលោកអ្នកភ្លក់យករសជាតិតាម ការចូលចិត្ដ។ បន្ទាប់មកសូមតម្រៀបសាលាដលើចានសំប៉ែត ការ៉ុត ត្រសក់(ហាន់ជាបន្ទះស្ដើងៗ) ទើបចាក់ម្ហូបដែលចម្អិនរួចចូលជាការស្រេច។

របៀបធ្វើទឹកជ្រលក់

ជាដំបូង សូមលោកអ្នកយកទឹកដែលច្របាច់ចេញពីសាច់ត្រីទៅរម្ងាស់ជាមួយរំដេង (១មើម) កូរលាយជាមួយស្ករក្រហម
 ខ្ទឹមក្រហម ខ្ទឹមសនិងទឹកត្រីទុកឱ្យឈ្ងុយរួចហើយទើបភ្លក់យករសជាតិតាមតម្រូវការ។ ម្យ៉ាងទៀតអាចយកទឹកស៊ុបដែលចម្រាញ់
ចេញពីឆ្អឹងជ្រូកមកជំនួសក៏បានដែរ។ ប្រសិនបើទឹកដែលចេញពីជាតិសាច់ត្រីនោះមានបរិមាណតិចពេកលោកអ្នកអាចបន្ថែមទឹក