វិធីដុតមាន់ស្ពីក្តោប (សាកម្តងច្បាស់ជាញាម)
គ្រឿងផ្សំ
មាន់, ស្ពីក្តោប(ខាត់ណា), អំបិល គល់ស្លឹកគ្រៃ ខ្ទឹមស ទឹកត្រី ស្ក ប្រេងខ្យង, ប៊ីចេង, ម្សៅស៊ុបខ្នរប្រេងឆា, រំដេង, ស្លឹកក្រូចសោច, អំពិលទុំ, កូកាកំប៉ុង ឬដប
វិធីធ្វើ
1. មាន់ស្រែទម្ងន់ប្រហែល ១ ឬ២ គ.ក្រ (តាមទំហំ និងតម្រូវការ) ១ក្បាល, មើមខ្ទឹម ៥កំពិស និង គល់ស្លឹកគ្រៃដំបំបែក ៣-៤គល់, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វ និងទឹកត្រី ២ស្លាបព្រាបាយ
2. បុកមើមខ្ទឹមស រំដេង, ស្លឹកក្រូចសោច ចូលគ្នាឲ្យម៉ត់
3. លាងមាន់ យកគ្រឿងក្នុងចេញអោយស្អាត
4. យកមាន់មកប្រឡាក់គ្រឿងដែល បុកហើយលាយជាមួយទឹកត្រី ស្ក ប្រេងខ្យង, ប៊ីចេង, ម្សៅស៊ុបខ្នរ អោយសព្វទាំងក្នុងទាំងក្រៅ រួចយកគល់ស្លឹកគ្រៃ មកឆ្មួលញ៉ុកចូលក្នុងខ្លួនមាន់។
5. យកស្ពីក្តោបលាយជាមួយ ម្សៅស៊ុបខ្នរ ស្ក ប្រេងខ្យង ប៊ីចេង ហើយច្របាច់បញ្ចូលគ្នា ទុករយៈពេល ៣០នាទីមុនពេលយកមកដុត
6. វិធីដុត ដាក់គុលស្លឹកក្រីទ្រាំបាតឆ្នាំង ដាក់មាន់ពីលើ ហើយចាក់កូកាចូលពីលើមាន់ និងគ្របគម្របឆ្នាំង បន្ទាប់មកត្រូវឩស្សាហ៍ប្រែ និងបន្ថែមកូកាក្លាចវាខ្លោច ពេលដែលមាន់ជិតឆ្អិនហើយលើកមាន់ចេញ រួចហើយយកខាត់ណាដែលបានផ្ងំទុកមកដាក់ បើអស់ទឹកកូកាត្រូវចាក់បន្ថែម ហើយធ្វើការដុតបន្តរហូតខាត់ណារាងទ្រោម យកមាន់មកដាក់ពីលើ ហើយគ្របវារហូតបន្លែ និងមាន់ឆ្អិនបានល្អ ការដុតបានបញ្ចប់
7. របៀបធ្វើទឹកត្រីអំពិលទុំ
- ត្រូវយកទឹកដែលសល់ពីដុតមាន់ និងបន្លែ យកមកលាយអំពិលទុំ ហើយថែមទឹកត្រី (តាមតម្រូវការហូប) ប៊ីចេង ស្កក្រហម(ល្អជាងស្កសរ) ខ្ទឹមសចិញ្រ្ជាមឲ្យម៉ត់ ហើយលាយបញ្ចូលគ្នា សាលភ្លួកមើល។