ទាកាប៉ាអាំងទឹកឃ្មុំជាមុខម្ហូបមួយមុខ ដែលអ្នកអាចធ្វើហូបបានដោយងាយ ជាពិសេសពេលមានកម្មវិធីផ្សេងៗ ពិធីការ ជុំលាង ឬជួបជុំផ្សេងៗ ដោយអាចធ្វើខ្លួនឯងមិនចាំបាច់ទិញគេដែលនាំអស់ប្រាក់ច្រើន សូមមើល សមាសធាតុ និងរបៀបធ្វើដូចខាងក្រោម៖
ទាកាប៉ាអាំងទឹកឃ្មុំ |
គ្រឿងផ្សំមានដួចជា៖
ទាកាប៉ាធំល្មម ( ២-៣ គីឡូ), អំបិល, ប្រេងខ្ចង, ម្សៅស៊ុប, រំដេង, ស្លឹកក្រូចសោច, ក្រូចឆ្មា, ម្រេច, ស្ករត្នោត, ទឹកឃ្មុំ (បើមាន), ខ្ចូង(សម្រាប់អាំង)
របៀបធ្វើដូចខាងក្រោម៖
ជាបឋមត្រូវយកទាមោកឆ្កូតៗ ដើម្បីប្រឡាក់គ្រឿងដូចជា ចាក់អំបិល ប្រេងខ្ចង ម្សៅស៊ុប ស្ករត្នោត ដំរំដេង ទឹកឃ្មុំ លាយជាមួយ ផ្អាប់ប្រហែល៣០នាទីសឹមយកទៅអាំង។
បន្ទាប់មកចាក់ បង្កាត់ភ្លើង និងដុតខ្ចូងអោយសុស ហើយដាក់ទាអាំង ហើយឩស្សាហ៍ប្រែវានៅពេលប្រែត្រូវលាបទឹកដែលបានប្រឡាក់ទាយកមកលាបលើទាដែលកំពុងអាំង (ដាក់ភ្លើងល្មមៗបានហើយ) រាល់ពេលប្រែគឺត្រូវលាបម្តង។ យក ទឹកជ្រក់: អំបិល ស្ករស ម្រេច ដាក់ទឹកក្រូចឆ្មារចូលជាកាស្រេច។រួចហើយ យកសាច់ឆ្អិន រៀបសាលាដ៍ដាក់ចានកាប់
សាច់ទាដាក់ចាន ជាការស្រេច ៕
សូមសាកល្បងម្តងមើលទិកថាញំាម!