ទាកាប៉ាអាំងទឹកឃ្មុំ




     ទាកាប៉ាអាំងទឹកឃ្មុំជាមុខម្ហូបមួយមុខ ដែលអ្នកអាចធ្វើហូបបានដោយងាយ ជាពិសេសពេលមានកម្មវិធីផ្សេងៗ ពិធីការ ជុំលាង ឬជួបជុំផ្សេងៗ ដោយអាចធ្វើខ្លួនឯងមិនចាំបាច់ទិញ​គេដែលនាំអស់ប្រាក់ច្រើន សូមមើល សមាសធាតុ និងរបៀបធ្វើដូចខាងក្រោម៖ 

ទាកាប៉ាអាំងទឹកឃ្មុំ


គ្រឿងផ្សំមានដួចជា

ទាកាប៉ាធំល្មម ( ២-៣ គីឡូ), អំបិល, ប្រេងខ្ចង, ម្សៅស៊ុប, រំដេង,​​ ស្លឹកក្រូចសោច, ក្រូចឆ្មា, ម្រេច, ស្ករត្នោត, ទឹកឃ្មុំ (បើមាន), ខ្ចូង(សម្រាប់អាំង)

របៀបធ្វើដូចខាងក្រោម

         ជាបឋមត្រូវយកទាមោកឆ្កូតៗ ដើម្បីប្រឡាក់គ្រឿងដូចជា ចាក់អំបិល ប្រេងខ្ចង ម្សៅស៊ុប ស្ករត្នោត ដំរំដេង ទឹកឃ្មុំ​ លាយជាមួយ ផ្អាប់ប្រហែល៣០នាទីសឹមយកទៅអាំង។
    បន្ទាប់មកចាក់ បង្កាត់ភ្លើង និងដុតខ្ចូងអោយសុស ហើយដាក់ទាអាំង ហើយឩស្សាហ៍ប្រែវានៅពេលប្រែត្រូវលាបទឹកដែលបានប្រឡាក់ទាយកមកលាបលើទាដែលកំពុងអាំង (ដាក់ភ្លើងល្មមៗបានហើយ) រាល់ពេលប្រែគឺត្រូវលាបម្តង។ យក ទឹកជ្រក់: អំបិល ស្ករស ម្រេច ដាក់ទឹកក្រូចឆ្មារចូលជាកាស្រេច។រួចហើយ យកសាច់ឆ្អិន រៀបសាលាដ៍ដាក់ចានកាប់
សាច់ទាដាក់ចាន ជាការស្រេច ៕

          សូមសាកល្បងម្តងមើលទិកថាញំាម!

ភ្លាត្រីក្អែក



ភ្លាត្រីក្អែក
របៀបធ្វើភ្លាសាច់ត្រីលោកអ្នកអាចជ្រើសរើសត្រីរស់ ត្រីគ្រុំ ត្រីក្អែក ត្រីរៀល ......និងត្រីដែលមិនសូវមានឆ្អឹងសម្រាប់ងាយស្រួលក្នុងការលើយវា។
ខ្ញុំសូមយកត្រីក្អែក​មកធ្វើព្រោះវមានរស់ជាតិឆ្ងាញ់ពិសារ។



គ្រឿងផ្សំមានដួចជា

- សាច់ត្រីក្អែក​១គីឡូ ហាន់ជាបន្ទះស្ដើងៗ - ក្រូចឆ្មារ ៥ផ្លែ
- សណ្ដែកដី ១ស្លាបព្រាបាយ(កុំបុកម៉ត់ពេក)- ខ្ទឹមបារាំង ២ផ្លែ
- អំបិល ១ស្លាបព្រាកាហ្វេ (អាចប្រើទឹកត្រីជំនួសបាន) - ការ៉ុត ២មើមតូច
- សណ្ដែកបណ្ដុះ (តាមចំណង់ចំណូលចិត្ដ)
- ស្ករស ១ស្លាបព្រាកាហ្វេ - សាលាដ ២ខាំ
- ខ្ទឹមក្រហម ១ដុំ - ជីរណា ១ខាំ
- ម្ទេស (តាមចំណង់ចំណូលចិត្ដ)
- ស្លឹកគ្រៃ ៦ដើម

របៀបធ្វើ

ជាដំបូងត្រូវយកសាច់ត្រីប្រឡាក់ជាមួយអំបិល និងក្រូចឆ្មារ(រក្សាទុក១០នាទី)ដើម្បីឱ្យឆ្អិនសាច់ទើបយកសាច់ ត្រីដែលប្រឡាក់នោះទៅលាយជាមួយគល់ស្លឹកគ្រៃ(ហាន់ល្អិតៗ) និងខ្ទឹមក្រហម។ បន្ទាប់មកសូមយក បន្លែមកច្របល់ចូលគ្នា ហើយយកទឹកជ្រលក់មកស្រោចពីលើ ទើបច្របល់ឱ្យចូលរសជាតិ ទាំងអស់ហើយ សូមលោកអ្នកភ្លក់យករសជាតិតាម ការចូលចិត្ដ។ បន្ទាប់មកសូមតម្រៀបសាលាដលើចានសំប៉ែត ការ៉ុត ត្រសក់(ហាន់ជាបន្ទះស្ដើងៗ) ទើបចាក់ម្ហូបដែលចម្អិនរួចចូលជាការស្រេច។

របៀបធ្វើទឹកជ្រលក់

ជាដំបូង សូមលោកអ្នកយកទឹកដែលច្របាច់ចេញពីសាច់ត្រីទៅរម្ងាស់ជាមួយរំដេង (១មើម) កូរលាយជាមួយស្ករក្រហម
 ខ្ទឹមក្រហម ខ្ទឹមសនិងទឹកត្រីទុកឱ្យឈ្ងុយរួចហើយទើបភ្លក់យករសជាតិតាមតម្រូវការ។ ម្យ៉ាងទៀតអាចយកទឹកស៊ុបដែលចម្រាញ់
ចេញពីឆ្អឹងជ្រូកមកជំនួសក៏បានដែរ។ ប្រសិនបើទឹកដែលចេញពីជាតិសាច់ត្រីនោះមានបរិមាណតិចពេកលោកអ្នកអាចបន្ថែមទឹក

ខមុំាពោះតាន់



ខមុំាពោះតាន់

គ្រឿងផ្សំមានដួចជា
ម៉ាំត្រី   , ពពាយ,​សាច់ជ្រូកលាយខ្លាញ ត្រសក់ ម្ទេសប្លោកខ្ចី
ប្រេងឆា ពោះតាន់ជ្រូក ម្សៅស៊ុប ត្រប់វែងដុត ត្រប់ស្រួយ
ខ្ទឹមស ខ្ទឹមក្រហម​ ស្ពៃក្ដោប

របៀបធ្វើ
ជាបឋមត្រូវយកសាច់ជ្រូកលាយ ខ្លាញ់ទៅលាងឱ្យស្អាត ហើយចិញ្ច្រាំឱ្យហ្មត់ទុកមួយដុំសិន។ ចំណែកឯពោះ តាន់ជ្រូកវិញត្រូវយកទៅស្ងោរឱ្យឆ្អិនល្មម។ យកម៉ាំមកចិញ្ច្រាំឱ្យហ្មត់ ហើយយកខ្ទះដាក់ខ្លាញ់ឱ្យក្ដៅទើបដាក់ ខ្ទឹមស ខ្ទឹមក្រហមចូលលីងវាឱ្យឈ្ងុយទើបដាក់សាច់ជ្រូក និងម៉ាំដែលបានចិញ្ច្រាំនោះចូល ឆាឱ្យសព្វចូលគ្នា ដាក់ម្សៅស៊ុបបន្ដិច ស្ករបន្ដិចភ្លួកមើលឱ្យល្មមជាការស្រេច។

សូមរៀបបន្លែដាក់ចានផ្សេងមួយ រៀបចំឱ្យមើលទៅមានសោភ័ណភាពស្អាត ចំណែកឯម៉ាំ និងពោះតាន់វិញរៀប ដាក់ចានមួយដោយឡែក។

អរគុណសម្រាប់ការតាមដាន!

ឆាឆ្អឹងជំនីបំពងម្នាស់



ឆាឆ្អឹងជំនីបំពងម្នាស់
គ្រឿងផ្សំមានដួចជា៖

- ឆ្អឹងជំនីរជ្រូក
- ម្នាស់ ១ចំហៀង
- ខ្ទឹមស ៥០ក្រាម
- ទឹកត្រី
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ឆ្អឹងជំនីរជ្រូកត្រូវលាងឱ្យស្អាត កាប់តូចៗល្មម
- ខ្លាញ់ ៥០ក្រាម
- ខ្ទឹមសត្រូវបកសម្បកចេញលាងទឹកឱ្យស្អាត ហើយចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក
- ម្នាស់ត្រូវលាងទឹកឱ្យស្អាតពុះជាពីរ ចិតជាចំណិតបញ្ឆិតមិនស្ដើងពេកនិងមិនក្រាស់ពេក
ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖
  1. ដំបូងត្រូវដាក់ខ្ទះឱ្យក្ដៅ ហើយដាក់ខ្លាញ់ចូលទុកឱ្យក្ដៅដាក់ខ្ទឹមសចូល
  2. ទុកឱ្យក្រហមប្រឿងៗបន្ទាប់មកដាក់ឆ្អឹងជំនីរជ្រូក
  3. ជ្រំទឹកប្រហុកចំហុយ ជាមួយអំពិលទុំ រួចចាក់ចូលត្រីបុក លៃលកយ៉ាងណាកុំអោយរាវពេក។
  4. ទុកឱ្យក្រហមប្រឿងៗបន្ទាប់មកដាក់ឆ្អឹងជំនីរជ្រូក
  5. ទុកមួយសន្ទុះ រួចដួសដាក់ចានហើយត្រូវ ដាក់ស្លឹកខ្ទឹមរោយពីលើជាការស្រេច។ សូមទទួលទានឲ្យឆ្ងាញ់ពិសារ!