របៀបប្រឡាក់ និងអាំងទា
គ្រឿងផ្សំ៖
ទាស្រុក២គក
ម្ទេសប្លោកឆ្អើរ២ខាំ
ប្រហុក0,3ខាំ
ប៊ីចេង(តាមការចូលចិត្ត) ស្ករត្តោត ខ្ទឹមស ស្លឹកក្រូចសោច រំដេង ម្ទេសទុំ
ប្រេងខ្ចង ម្រេច ក្រូចឆ្មា
Duck 2Kilo Chilly Cheese sugar palm
វិធីធ្វើ៖
កាប់សាច់ទាជាដុំទុកឲ្យស្រោះទឹក
ម្ទេសប្លោកត្រាំទឹកឲ្យរីកបន្ទាប់មក ហាន់ឲ្យល្អិត បន្ទាប់មកចិញ្ចាំឲ្យម៉ត់
ចិញ្ចាំប្រហុកឲ្យម៉ត់លាយជាមួយម្ទេសប្លោកបន្ទាប់មកយកមកប្រឡាក់ជាមួយសាច់ទា ដាក់ស្កត្នោត ប្រេងខ្ចង រំដេង ស្លឹកក្រូចសោច ផ្អាប់ទុកប្រហែលជាមួយម៉ោង ឬ៣ម៉ោង
បន្ទាប់មកយកមកអាំង
របៀបធ្វើទឹកជន្លួក
ម្រេចម៉ត់ ប៊ីចេង ស្ករសរ អំបិល លាយជាមួយគ្នាដាក់តាមចំណង់ បន្ទាប់មកអាចបរិភោគ