ការ​លេង​បាល់ទាត់​ ពិត​ជា​មាន​អត្ថប្រយោជន៍​ច្រើន​មែន!

១. ​អត្ថប្រយោជន៍​ចំពោះ​សុខភាព និង​​រាងកាយ៖

  • ជួយ​សម្រួល​ផ្លូវ​ដង្ហើម​ធ្វើ​ការ​បាន​ល្អ​ជាង​មុន
  • កាត់​បន្ថយ​ភាព​ធាត់ និង​កើន​ឡើង​សាច់ដុំ​
  • ធ្វើ​ឲ្យ​កម្លាំង​ខ្លាំង​ជាង​មុន ​និង​រហ័សរហួន
  • ធ្វើ​ឲ្យ​រាង​កាយ​មាន​តុល្យ​ភាព សុខភាព​ល្អ និង​រឹងមាំ​ជាង​មុន
 

២. ​អត្ថប្រយោជន៍​​ខាង​ផ្នែក​ស្មារតី​៖

  • បាល់​ទាត់​បង្រៀន​ពី​ការ​ស្រុះស្រួល​​គ្នា ​និង​សាមគ្គី​គ្នា​
  • បង្រៀន​ពី​ការ​ធ្វើ​ការងារ​ជា​ក្រុម និង​ការ​ចែក​រំលែក​គ្នា
  • ជួយ​បង្កើន​​សមត្ថភាព​ការ​​គិត ការ​ប្រមូល​ផ្ដុំ​អារម្មណ៍ ការ​តស៊ូ និង​ការ​លត់​ដំ​ខ្លួន
  • ជា​មធ្យោបាយ​ដ៏​ល្អ ក្នុង​ការ​​បង្កើន​ទំនាក់​ទំនង​កាន់​តែ​ជិតស្និទ្ធ​​ ជា​មួយ​​មនុស្ស​ម្នា និង​​​ជាមួយ​មិត្តភ័ក្ដិ
  • ផ្ដល់​ឱកាស​ដល់​អ្នក​ បង្កើន​នូវ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង
  • ជា​ពិសេស​បាល់ទាត់​អាច​ជួយ​កាត់​បន្ថយ និង​​បំបាត់​ស្ត្រេស៕
  ចុះ​​​​ប្រិយមិត្ត​វិញ យល់​ស្រប​​តាម​ចំណុច​ខាង​លើ​ដែរ​ទេ ឬ​ក៏​មាន​ចំណុច​អ្វី​បន្ថែម​ពី​លើ​នេះ​ទៀត?​

Sin Sisamut Song Video Karaok